Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
​នៅសាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ គណៈ​កម្មការ​អប់រំ យុវជន កីឡា ​ធម្មការ ​សាសនា ​វប្បធម៌​វិចិត្រ​សិល្បៈ និង​ទេស​ចរណ៍ នៃ​ព្រឹទ្ធសភា (គណៈ​កម្មការទី៧) ​ដឹក​នាំ​ដោយ​ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន​គណៈ​កម្មការ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ជាមួយនឹង​អាជ្ញា​ធរ​ខេត្ត

   ថ្ងៃទី 23 ខែសីហា ឆ្នាំ2024

នារសៀលថ្ងៃអង្គារ៍ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ទីរអប់រំយុវជន និងកីឡា មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ព្រមទាំងមន្ទីរពាក់ព័ន្ធ ដើម្បីឈ្វេងយល់អំពី សភាពការណ៍របស់ខេត្ត និងការអនុវត្តការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់អាជ្ញាធរខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី