នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥:០០ ឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ ប្រធានភូមិ លោកនាយកសាលា ចំនួន១៥នាក់ ស្ថិតនៅសាលាសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិការមួយចំនួនផងដែរ។