ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការទី៧
ថ្ងៃទី 5 ខែសីហា ឆ្នាំ2024
នារសៀលថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភា (គណៈកម្មការទី៧) ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០:០០ព្រឹក ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
សពរបស់លោកជំទាវ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តបុទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕