នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើរបៀបវារៈ៖ ១-ស្ដាប់របាយការណ៍អំពី លទ្ធផលរបស់គ្រប់សមាជិកគណៈកម្មការប្រចាំខែកក្កដា និង ទិសដៅការងារបន្ដ។ ២-ត្រៀមការងារចន្លោះសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ៖ -ត្រៀមជួបពិភាក្សាការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឈ្វេងយល់អំពីការរីកចម្រើនថ្មីក្នុងវិស័យអប់រំ យុវជន និងកីឡា បញ្ហាប្រឈម វិធានការ និងចក្ខុវិស័យទៅមុខ។ -ត្រៀមចុះបំពេញបេសកកម្ម ដើម្បីឈ្វេងយល់ពីវិស័យពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តកំពង់ធំ និងខេត្តសៀមរាប។