កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
ថ្ងៃទី 25 ខែមិថុនា ឆ្នាំ2024
នាថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីសម័យប្រជុំព្រឹទ្ធសភា លើកទី៣ នីតិកាលទី៤ ត្រូវបានបញ្ចប់ គណៈកម្មការទី៧ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងាររបស់គ្រប់សមាជិក សមាជិកាគណៈកម្មការទី៧ព្រឹទ្ធសភាប្រចាំខែមិថុនា និងលើកទិសដៅការបន្ត ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការ៕