Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
កិច្ចប្រជុំផ្ទៃក្នុងក្រុមទី៤ (លើកទី៥)

   ថ្ងៃទី 21 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុមទី៤ ដើម្បីពិនិត្យ សិក្សាលើរបៀបវារៈ៖
១-ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងសាធារណរដ្ឋបង់ក្លាដេសស្តីពីការជំរុញ និងការការពារទៅវិញទៅ មកនៃវិនិយោគ។
២-ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងសាធារណរដ្ឋតួកគីស្តីពីការជំរុញ និងការការពារទៅវិញ ទៅមកនៃវិនិយោគ។
៣-ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហភាអារ៉ាប់អេមីរ៉េតស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។
៤-ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចពញរមព្រៀងស្តីពីការ បង្កើតអង្គការបណ្តាញ អន្តរជាតិសម្រាប់ឬស្សី និងផ្តៅ។
៥-ច្បាប់ស្តីពីការគ្រប់គ្រង និងផលិតផលប្រេងកាត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី