ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា និងបានពិនិត្យអណ្តូងទឹក នៅបឋមសិក្សាទ្រនំជ្រឹង
ថ្ងៃទី 5 ខែមិថុនា ឆ្នាំ2024
នាព្រឹកថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា និងបានពិនិត្យអណ្តូងទឹក នៅបឋមសិក្សាទ្រនំជ្រឹង ជាមួយនោះឯកឧត្តមប្រធានបានបន្តជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែរមាស ស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្នុងពិធីសំណេះសំណាលខាងលើឯកឧត្តមប្រធានបានឧបត្ថម្ភថវិកា ចំនួន៤៨០,០០០រៀលផងដែរ។
អត្ថបទពាក់ព័ន្ធ