នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅសាលាខណ្ឌដង្កោ។ ក្នុងពិធីសំណេះសំណាលខាងលើឯកឧត្តមបានឧបត្ថម្ភថវិកា ចំនួន៣០០,០០០រៀលផងដែរ។