សាស្ត្រាចារ្យ សិស្សានុសិស្សចំនួន៥០នាក់ នៃវិទ្យាល័យអ៊ី ជិ យី គិ វាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺទស្សនកិច្ចសិក្សាស្វែងយល់អំពីព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៨:០០នាទី នៅសាលបណ្ណាល័យ វិមានព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធាន គណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញដល់សាស្ត្រាចារ្យ សិស្សានុសិស្សចំនួន៥០នាក់ នៃវិទ្យាល័យអ៊ី ជិ យី គិ វាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មកទស្សនកិច្ចសិក្សាស្វែងយល់អំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា។