ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអនុញ្ញាតឲ្យកញ្ញា Agathe Dumont ចូលជួបសំដែងការគួរសម និងបង្ហាញជូនព្រឹត្តប័ត្រព័ត៌មានជាភាសាបារាំង ដែលកញ្ញាកម្មសិក្សាការី បានរៀបចំ
ថ្ងៃទី 29 ខែឧសភា ឆ្នាំ2024
កាលពីព្រឹកថ្ងៃពុធ ទី១១ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី ៧ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា-APF បានអនុញ្ញាតឲ្យកញ្ញា Agathe Dumont កម្មសិក្សាការី ជនជាតិបារាំង កំពុងធ្វើកម្មសិក្សានៅការិយាល័យហ្រ្វង់កូហ្វូនី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលជួបសំដែងការគួរសម និងបង្ហាញជូនព្រឹត្តប័ត្រព័ត៌មានជាភាសាបារាំង ដែលកញ្ញាកម្មសិក្សាការី បានរៀបចំលើប្រធានបទស្តីពីកិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការ និងអភិវឌ្ឍនៃសភានិយាយភាសាបារាំង (APF) និងទិវាភាសាបារាំង ដើម្បីស្នើសុំការពិនិត្យ និងកែសម្រួលពីឯកឧត្តមប្រធានគណៈកម្មការ ស្ថិតនៅសាលប្រជុំគណៈកម្មការទី ៧ ព្រឹទ្ធសភា។
អត្ថបទពាក់ព័ន្ធ