ឯកឧត្តម ម៉ាន់ឈឿន អនុប្រធានគណកម្មការទី៧ ព្រឹទ្ធសភា បានចូលរួមជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ
ថ្ងៃទី 28 ខែឧសភា ឆ្នាំ2024
វត្តទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
នាថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ យោងប្រសាសន៍ដឹកនាំឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ ឯកឧត្តម ម៉ាន់ឈឿន លោកជំទាវ មុំ សណ្តាប់ បានចុះរួមសហការយ៉ាងរលូនជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ខុទ្ទកាល័យឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាខណ្ឌកំបូល ពេញមួយថ្ងៃរួមជាមួយបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់បឹងធំ សរុប៩៣នាក់ បានមកទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺបានយ៉ាងទាន់ពេល ស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដោយទំនាក់ទំនងសហប្រតិការយ៉ាងល្អប្រសើរកម្ពុជា-បារាំង។