នាព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ រួមជាមួយក្រុមប្រឹក្សារាជធានី~គណៈអភិបាលរាជធានី មន្ត្រីរាជការទាំង២៤មន្ទីរ ខណ្ឌទាំង១៤ រាជធានីភ្នំពេញ និងព្រះសង្ឃ សរុបប្រមាណជាង៥០០០អង្គ/នាក់ បានប្រារព្ធទិវាជាតិ នៃការចងចាំ ថ្ងៃទី២០ ឧសភា ពិធីបង្សុកូល ពិធីរាប់បាត្រព្រះសង្ឃ២០៧អង្គ និងប្រារព្ធវិញ្ញាណក្ខន្ធ ដើម្បីរំលឹកឡើងវិញ នូវការឈឺចាប់ក្នុងរបបវាលពិឃាត ដែលប្រជាពលរដ្ឋកម្ពុជា បានទទួលរងនូវការកាប់សម្លាប់ និងការធ្វើទារុណកម្មយ៉ាងឃោរឃៅ។ សូមបួងសួងជូនប្រជាជន និងមាតុភូមិកម្ពុជា បន្តទទួលបាននូវសុខសន្តិភាពកាន់តែរឹងមាំ និងស្ថិតស្ថេរជានិច្ចអចិន្ត្រៃយ៍រៀងរហូត កុំបីមានឧបសគ្គចង្រៃណាមករារាំងឡើយ។