នាថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោកក្នុងវេទិកាសាធារណៈ ស្តាប់ទទួលយកសំណូមពរ និងកង្វល់នានា របស់បងប្អូន ប្រជាពលរដ្ឋ នៅមូលដ្ឋានដើម្បី បន្តរួមគ្នា អនុវត្តន៍ គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឲ្យទទួលបានលទ្ធផលកាន់តែមានប្រសិទ្ធភាពថែមទៀត។