នាព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨:២០នាទី ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចុះពិនិត្យការដ្ឋានជីកជម្រៅស្រះសន្សំទឹកជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ និងដាំដំណាំរួមផ្សំនៅមជ្ឈមណ្ឌលអភិវឌ្ឍន៌សហគមន៍សាមគ្គី ដែលអមដំណើរដោយក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ ឯកឧត្តម បានបន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌកំបូល ដែលកំពុងមមាញឹកក្នុងការដោះស្រាយផ្គត់ផ្គង់ទឹកជូនតាមភូមិដែលជួបការខ្វះខាត។ ឯកឧត្តមប្រធានក៏បានឧបត្ថម្ភក្រម៉ាចំនួន៤០ ក្រម៉ាលើកទឹកចិត្តដល់ការខិតខំបំពេញការងារភូមិ សង្កាត់មានសុវត្ថិភាពនៅមូលដ្ឋាន និងជួយឧបត្ថម្ភស៊ីម៉ងត៌ចំនួន៥បាវ ថវិកា៧២ដុល្លាដើម្បីកសាងសាលាបុណ្យ និងអាសនៈព្រះវេស្សវ័ន្តក្រោមដើមពោធិព្រឹក្ស ។