កាលពីថ្ងៃសុក្រ ១៤ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៩:៣០នាទី សមាជិក សមាជិកាព្រឹទ្ធសភា ដែលជាសមាជិកក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង (APF) មានជាអាទិ៍ ៖ ឯកឧត្តម ម៉ុម ជឹមហ៊ុយ លោកជំទាវ ទី បូរ៉ាស៊ី ឯកឧត្តម សុខ ឥសាន ឯកឧត្តម ម៉ាន់ ឈឿន ឯកឧត្តម ម៉ែន ស៊ីផាន់ លោកជំទាវ មុំ សណ្តាប់ ឯកឧត្តម ស្រី បេន និងលោកជំទាវ អ៊ុ សូម៉ានីន បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយក្រុម សភាជាតិកម្ពុជា APF ដើម្បីទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង ។ នៅក្នុងឱកាសនោះផងដែរ សភានិយាយភាសាបារាំង បានបំពាក់មេដាយការងាររបស់ APF ជូនសមាជិក សមាជិកាក្រុមសភាជាតិកម្ពុជា APF និងក្រុមការងារ ។ ក្នុងនោះ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ក៏បានទទួលនូវមេដាយជាន់ខ្ពស់របស់ APF មួយផងដែរ ។