ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ អនុញ្ញាតឲ្យលោក Olivier Rodien និងលោក Enguerran Rodien ជួបសំដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី 12 ខែឧសភា ឆ្នាំ2025
កាលពីថ្ងៃសុក្រ ទី ១៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា ជាប្រធានក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាមិត្តភាពកម្ពុជា-បារាំង បានអនុញ្ញាតឲ្យលោក Olivier Rodien ប្រធានសមាគមបេសកកម្ម កម្មសិក្សាអាស៊ី និងលោក Enguerran Rodien អនុប្រធានសមាគមបេសកកម្ម កម្មសិក្សាអាស៊ី ជួបសំដែងការគួរសម និងពិភាក្សាការងារនៅគណៈកម្មការទី ៧ នៃព្រឹទ្ធសភា។
សម្រាប់ឆ្នាំ ២០១៩ លោក Olivier Rodien បានឯកភាពតាមការស្នើសុំរបស់ឯកឧត្តមប្រធាន ដូចជា:
១- ការទទួលយកមន្រ្តីហ្រ្វង់កូហ្វូនីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពីរសម្រាប់រយៈពេលមួយខែ
២- ទស្សនកិច្ចសិក្សារបស់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅបារាំង លើប្រធានបទ វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់មួយសប្តាហ៍
៣-ទស្សនកិច្ចសិក្សារបស់មន្រ្តីហ្រ្វង់កូហ្វូនីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅហូជីមិញ។
អត្ថបទពាក់ព័ន្ធ