នាព្រឹកថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ពិនិត្យលទ្ធផលការងារខែមេសា និងលើកទិសដៅខែឧសភា ឆ្នាំ២០១៩ ដោយត្រូវខិតខំយកចិត្តទុកដាក់ការងារការពាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ភូមិសង្កាត់មានសុវត្ថិភាពបម្រើឲ្យការបោះឆ្នោតសម្រេចបានជោគជ័យ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ