នាថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា អមដំណើរដោយអង្គការ UNDP អង្គការ JICA និងលោកអភិបាលរងស្រុកឱរ៉ាល់ បានអញ្ជើញចុះទៅពិនិត្យការចិញ្ចឹមនាងដើម្បីយកសូត្រ នៅសហគមន៍សូត្រឱរ៉ាល់ ស្រុកសូត្រឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នាឱកាសនោះឯកឧត្តមប្រធានបានឧបត្ថម្ភក្រមា ចំនួន២០ ព្រមទាំងថវិកាមួយចំនួនផងដែរ។