នាថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី “ការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខណ្ឌសកល និងកម្ពុជា” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី១ រដ្ឋសភា នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។