នាព្រឹក ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរង និងជាអនុប្រធានក្រុមការងារត្រួតពិនិត្យកិច្ចការនគរបាលស្រុកមង្គលបូរី, លោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី និងលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុក ក្នុងពិធីប្រជុំជួរកងកម្លាំងនគរបាលស្រុក និងកម្លាំងប្រជាការពារ ដើម្បីផ្សព្វផ្សាយផែនការការពារបុណ្យចូលឆ្នាំខែ្មរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាលចូលរួម សរុប១២៥នាក់ និងប្រជាការពារ សរុប១០២នាក់។ ក្នុងពិធីខាងលើ គណៈអធិបតី បានឧបត្ថម្ភទឹកផ្លែឈើ ចំនួន១៤កេះ, ទឹកក្រូចដបតូច ចំនួន១៥យួរ, ទឹកសុទ្ធអង្គរពូរូ ចំនួន៣០កេះ, មី ចំនួន២៨កេះ និងទឹកស៊ីអ៊ីវ ចំនួន១៣យួរ។ ក្នុងនោះ ឯកឧត្តម ឈើយ ចាន់ណា បានឧបត្ថម្ភថវិការ ចំនួន១លានរៀល។