Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រោងផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ម៉ោញ កុសល អតីតសមាជិករដ្ឋសភា

   ថ្ងៃទី 10 ខែមេសា ឆ្នាំ2024

នារសៀលថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ាន់  ឈឿន  អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រោងផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម  ម៉ោញ  កុសល  អតីតសមាជិករដ្ឋសភា  ដែលបានទទួលមរណភាព កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៤:១០នាទី  ទាបភ្លឺ  ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធិ។

សពឯកឧត្តម  ម៉ោញ  កុសល     ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី