នារសៀលថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជេីញចូលរួមប្រជុំប្រចាំខែយ៉ាងទៀងទាត់ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទិសដៅជាអាទិភាពសម្រាប់ខែមេសា គឺត្រូវខិតខំការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបាន
ល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ជាមួយនោះដែរផែនការសន្សំថវិកាប្តូរអំពូលភ្លើងLED កម្លាំង150 វ៉ាត់
សម្រេច១៩អំពូលហើយតាមសំណូមពរឲ្យបានមុនចូលឆ្នាំ។