គណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រសួងធម្មការ និងសាសនា
ថ្ងៃទី 27 ខែមីនា ឆ្នាំ2024
គណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រសួងធម្មការ និងសាសនា
នាព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៑ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រសួងធម្មការ និងសាសនា ដឹកនាំដោយឯកឧត្តម ហុឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចូលជួបពិភាក្សាការងារ ដើម្បីស្តាប់លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០១៩របស់ក្រសួងធម្មការ និងសាសនា និងឈ្វេងយល់អំពី វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្តរបស់ក្រសួង នៅសាលពិសេស វិមានព្រឹទ្ធសភា៕