Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ អប់រំ យុវជន និងកីឡា នៅក្រុងដូនកែវ ខេត្តតាកែវ

   ថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍(គណៈកម្មការទី៧ព្រឹទ្ធសភា)ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ អប់រំ យុវជន និងកីឡា ដើម្បីស្វែងយល់ពីសភាពការណ៍របស់មន្ទីរ ក្តាប់សភាពការណ៍ គ្រឹះស្ថានសិក្សា លើគ្រប់ទិដ្ឋភាពឆ្ពោះទៅរកសករាជថ្មី ការបំពាក់សម្ភារឧបទេស បញ្ហាគ្រូ សិស្ស ពិសេសការគ្រប់គ្រងគ្រឹះស្ថានសិក្សា កិច្ចការតម្រង់ទិសវិជ្ជាជីវៈ ការបង្រៀនវិទ្យាសាស្រ្ត និងកាលំបាក បញ្ហាប្រឈមផ្សេងៗ នៅក្រុងដូនកែវ ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានអញ្ជើញទស្សកិច្ចនៅវិទ្យាល័យ ជា ស៊ីម តាកែវ ព្រមទាំងជួបសំណេះសំណាលជាមួយនឹងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីស្វែងយល់អំពីការងារអប់រំ និងការសិក្សារបស់សិស្សានុសិស្ស នៅវិទ្យាល័យ ការលំបាក និងបញ្ហាប្រឈម ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី