Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាខេត្តតាកែវ

   ថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ2024

នារសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២:០០នាទី នៅសាលប្រជុំសាលាខេត្តតាកែវ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍(គណៈកម្មការទី៧ព្រឹទ្ធសភា)ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អប់រំ យុវជន កីឡា មន្ទីរ ធម្មការ សាសនា មន្ទីរ វប្បធម៌ វិចិត្រសិល្បៈ និងមន្ទីទេសចរណ៍ ដឹកនាំដោយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដើម្បីស្វែងយល់ពីសភាពការណ៍របស់ខេត្ត និងការអនុវត្តរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ  ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី