ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យមាឃបូជា
ថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ2024
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យមាឃបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។
អត្ថបទពាក់ព័ន្ធ