នាព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត នៃក្រុមប្រឹក្សាសង្កាត់ទាំង១០ និងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ។