នាព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជួបជាមួយនឹងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីពិនិត្យពីស្ថានភាពទូទៅ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារឧបទេស នៅវិទ្យាល័យជម្ពូវ័ន ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះឯកឧត្តមប្រធានក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនគណៈគ្រប់គ្រងសាលាផងដែរ។