នាព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១:១០នាទី គណៈកម្មការទី៧ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញចុះសួរសុខទុក្ខលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ដែលកំពុងសម្រាក់ព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។