ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានទទួលពិភាក្សាការងារជាមួយនឹងឯកឧត្តម ហ្រ្វង់ស័រ ហ្រ្គួសឌីឌីយេ សមាជិកក្រុមមិត្តភាពបារាំង-កម្ពុជា
ថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ2024
នាព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយសភានៃសាធារណរដ្ឋបារាំង ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានក្រុម និងជាប្រធានគណៈកម្មាការទី៧ព្រឹទ្ធសភា បានទទួលពិភាក្សាការងារជាមួយនឹងឯកឧត្តម ហ្រ្វង់ស័រ ហ្រ្គួសឌីឌីយេ សមាជិកក្រុមមិត្តភាពបារាំង-កម្ពុជា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ៕
អត្ថបទពាក់ព័ន្ធ