Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា​ បានអញ្ជើញចុះជួបជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២

   ថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១  បានអញ្ជើញចុះជួបជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ដោយប្តូរអំពូលLEDកម្លាំង១៥០វ៉ាត់ ចំនួន០៤គ្រឿងជំនួសអំពូលចាស់ៗដែលខូចយ៉ាងទាន់ពេល ក្នុងការបំភ្លឺតាមផ្លូវសាធារណៈ និងរួមចំណែកកាន់តែល្អបន្ថែមទៀតក្នុងការអនុវត្តភូមិ សង្កាត់មានសុវត្ថិភាព។ ក្នុងនោះឯកឧត្តមបានឧបត្ថម្ភ ចំនួន០២អំពូល និងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រុមប្រឹក្សាមានលទ្ធភាពជួយឧបត្ថមចំនួន ០២ អំពូល ។សន្តិភាពពេញផ្ទៃប្រទេសហើយសូមជូនពរឲ្យវប្បធម៍នៃក្តីស្រឡាញ់ និងសិល្បៈនៃការចែករំលែកកាន់តែបើកទូលាយគ្រប់ទិសទីនៃមាតុភូមិកម្ពុជា នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី