Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក និងមេភូមិទាំង១៣ដើម្បីត្រួតពិនិត្យលទ្ធផលការងារខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩

   ថ្ងៃទី 31 ខែមករា ឆ្នាំ2024

នារសៀលថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក និងមេភូមិទាំង១៣ដើម្បីត្រួតពិនិត្យលទ្ធផលការងារខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩ ដោយត្រូវយកចិត្តទុកដាក់ លើការផ្សព្វផ្សាយសេចក្តីជូនដំណឹងសាលារាជធានីភ្នំពេញលើការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើម ផ្លូវសាធារណៈ និងពិនិត្យកែលម្អដាក់ប្រព័ន្ធបំភ្លឺLEDជំនួសអំពូល ភ្លើងចាស់ៗដែលខូចជាបណ្តើរៗ។ បន្តផ្តើមអនុវត្តន៍វប្បធម៌នៃក្តីស្រឡាញ់ និងសិល្បៈនៃកចែករំលែក ឯកឧត្តមអនុប្រធានជួយឧបត្ថម្ភអំពូលLED150wattsមួយអំពូលតាមសំណូមពរបងប្អូនប្រជាពលរដ្ឋ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី