ឯកឧត្តម ម៉ាន់ ឈឿនបានអញ្ជើញចូលរួម ប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ ទី២ ខណ្ឌទួលគោក និងមេភូមិទាំង១៣ ដើម្បីត្រួតពិនិត្យលទ្ធផលការងារខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩
ថ្ងៃទី 31 ខែមករា ឆ្នាំ2024
នារសៀលថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក និងមេភូមិទាំង១៣ ដើម្បីត្រួតពិនិត្យលទ្ធផលការងារខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩ ដោយត្រូវយកចិត្តទុកដាក់លើការផ្សព្វផ្សាយសេចក្តីជូនដំណឹង សាលារាជធានីភ្នំពេញលើការរៀបចំ សណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈ និងពិនិត្យកែលម្អដាក់ប្រព័ន្ធបំភ្លឺLED ជំនួសអំពូលភ្លើងចាស់ៗដែលខូចជាបណ្តើរៗ។ បន្តផ្តើមអនុវត្តន៍វប្បធម៌នៃក្តីស្រឡាញ់ និងសិល្បៈនៃការចែករំលែក ឯកឧត្តមអនុប្រធានជួយឧបត្ថម្ភអំពូលLED150watts មួយអំពូលតាមសំណូមពរបងប្អូនប្រជាពលរដ្ឋ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ