Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម​ ម៉ាន់ ​ឈឿន ​អនុ​ប្រធាន​គណៈ​កម្មការ​ទី​៧​ ព្រឹទ្ធសភា​ និង​ជា​លេខា​ធិការ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ ប្រចាំ​ភូមិ​ភាគ​ទី​១បាន​អញ្ជើញ​ចូល​រួម​ជា​មួយ​ក្រុម​ប្រឹក្សា​ខណ្ឌ​ជ្រោយ​ចង្វា​ រាជ​ធានី​ភ្នំ​ពេញ

   ថ្ងៃទី 29 ខែមករា ឆ្នាំ2024

នា​រសៀល​ថ្ងៃ​សៅរ៍ ៦​រោច​ ខែ​បុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិស័ក ​ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ម៉ាន់​ ឈឿន​ អនុ​ប្រធាន​គណៈ​កម្មការ​ទី​៧​ ព្រឹទ្ធសភា​ និង​ជា​លេខា​ធិ​ការ​ក្រុម​សមា​ជិក​ព្រឹទ្ធសភា​ ប្រចាំ​ភូមិ​ភាគ​ទី​១ ​បាន​អញ្ជើញ​ចូល​រួម​ជា​មួយ​ក្រុម​ប្រឹក្សា​ខណ្ឌ​ជ្រោយ​ចង្វា​ រាជ​ធានី​ភ្នំ​ពេញ​ ក្នុង​ពិធី​ចែក​អំណោយ​សប្បុរស​ធម៌​លើក​ទី​២១​ ជូន​ប្រជា​ពលរដ្ឋ​ដែល​បាន​ស្មគ្រ​ចិត្ត​រស់​នៅ​ក្នុង​បុរី​រុង​រឿង​តំបន់​អភវឌ្ឍន៍​ជ្រោយ​ចង្វា ​រាជ​ធានី​ភ្នំពេញ​ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​ អ្នក​ឧកញ៉ា ​ពុង​ ឃាវ​សែ​ អគ្គនាយក​ក្រុមហ៊ុន​ OCIC ​រួម​គ្នា​គោរព​បន្ត​អនុវត្តន៍​ព្រហ្ម​វិហ៊ា​ធម៍​នៃ​ក្តី​ស្រឡាញ់​ និង​សិល្បៈ​នៃ​ការ​ចែក​រំលែក​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ចំនួន​១៩២​គ្រួសារ ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ ៖​

-​អង្ករ​១០​គីឡូ

-​មី​២​កេះ

-​នំ

-​សា​រុង​១

-​ទឹក​ក្រូច​ និង​ថវិកា​១០​ម៉ឺន​រៀល​។

ឯកឧត្តម​អនុប្រធាន​ ក៏​បាន​អំពាវ​នាវ​សូម​លើក​ទឹក​ចិត្ត​បង​ប្អូន​ជួយ​ណែ​នាំ​កូន​ក្មួយ​ត្រូវ​គេច​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ គឺ​ដើម្បី​អនាគត​កូន​ៗ​ កាន់​តែ​រុង​រឿង​ថែម​ទៀត​។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី