នាព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីស្តាប់របាយការណ៍អំពីលទ្ធផលរបស់គ្រប់សមាជិកគណៈកម្មការប្រចាំខែមករា និងទិសដៅការងារបន្ត ព្រមទាំងពិភាក្សាការងារចន្លោះសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា៕