នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយលោកស្រី ប៊ីណាដេត បូឡូ ឌ្យូធី នាយិកា អង្គការលំនៅឋានមនុស្សជាតិកម្ពុជាអំពី វឌ្ឍនភាព និងចក្ខុវិស័យក្នុងការពង្រឹងភាពជាដៃគូ ដើម្បីបន្តអនុវត្តន៍គោលនយោបាយលំនៅឋានសម្រាប់សហគមន៍ក្រីក្រនៅទីជុំវិញរាជធានីភ្នំពេញ និងជនបទ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា៕