ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានឧបត្ថម្ភកង់ ចំនួន០៥គ្រឿងដល់មន្ត្រីរាជការ សន្តិសុខ
ថ្ងៃទី 25 ខែមករា ឆ្នាំ2024
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានឧបត្ថម្ភកង់ ចំនួន៥គ្រឿង ដល់មន្ត្រីរាជការ សន្តិសុខ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ សម្រាប់យកទៅឲ្យកូនបានជិះទៅសាលារៀន កម្មវិធីភ្លៀងរលឹមក្រោមពន្លឺសន្តិភាព វប្បធម៌នៃការចែករំលែក គិតត្រឹមថ្ងៃនេះ ឯកឧត្តម បានឧបត្ថម្ភកង់ សរុបចំនួន៥0គ្រឿង។