Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
គណៈប្រតិភូ​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដឹក​នាំ​ដោយ​ឯកឧត្តម​ម៉ាន់​ឈឿន​អនុ​ប្រធាន​គណៈកម្មការ​ទី៧​ព្រឹទ្ធសភា​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​កុយ​ ប៊ុន​ថា

   ថ្ងៃទី 25 ខែមករា ឆ្នាំ2024

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១២​កើត​ខែ​បុស្ស​ឆ្នាំច​សំរឹទ្ធិស័ក​ព.ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៧​ខែ​មករា​ឆ្នាំ​២០១៩​គណៈ​ប្រតិភូ​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដឹក​នាំ​ដោយ​ឯកឧត្តម​ម៉ាន់​ឈឿន​អនុ​ប្រធាន​គណៈកម្មការ​ទី​៧​ព្រឹទ្ធសភា​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តមឧត្តម​សេនីយ៍​ឯក​កុយ​ ប៊ុនថា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន​ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១១:៣៥​នាទី​ព្រឹក​ ក្នុង​ជន្មាយុ​៦៧​ឆ្នាំ​ដោយ​រោគាពាធ​។ សព​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​ទក្ខិណានុប្ប​ទាន​នៅ​វត្ត​ចំប៉ា​(ផ្លូវជាតិលេខ១)​ឃុំ​ក្បាល​កោះ​ខណ្ឌ​ច្បារអំពៅ​រាជ​ធានី​ភ្នំពេញ​៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី