នាព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វប្បធម៍នៃក្តីស្រឡាញ់ និងសិល្បៈនៃការចែករំលែក ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានឧបត្ថម្ភកង់ចំនួន០១គ្រឿង និងថវិកាចំនួន៥០,០០០រៀល ជូនដល់ចៅស្រីគ្រួសារក្រីក្របានជិះទៅសាលារៀន និងឆ្លៀតពេលទំនេរបង្កើនចំណូលជួយឪពុក ម្តាយ នៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប។