នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ បានអនុញ្ញាតឱ្យលោកជុំទាវ មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា រាជធានីភ្នំពេញ ចូលជួបជូនពរក្នុងឱកាសទិវាចូលឆ្នាំសកល ឆ្នាំ២០១៩ ។ ក្នុងឱកាសនោះដែរឯកឧត្តមបានជូនទស្សនាវដ្តីព្រឹទ្ធសភា ដែលឆ្លុះបញ្ចាំងអំពីមុខងារទាំងបីរបស់ព្រឹទ្ធសភា គឺ៖
១-មុខងារនីតិកម្ម២-មុខងារតាមដានការអនុវត្តច្បាប់
៣-មុខងារតំណាង នៅបន្ទប់ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា។