នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ លោកជំទាវ ស៊ឹង ស៊ីយុត លេខាធការគណៈកម្មការទី៧ ព្រឹទ្ធសភា នៅផ្ទះលោកជំទាវ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះឯកឧត្តមប្រធានក៏បានជូនពរលោកជំទាវឱ្យបានឆាប់ជាសះស្បើយពីជំងឺផងដែរ។