នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញអំពីដំណើរការ និងតួនាទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដល់ក្រុមនិស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់ទេពកោសល្យ ស្ថាបត្យកម្ម សំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា(សាលាតិចណូ) នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។