នារសៀលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក អន នាង នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១:៣៥នាទីព្រឹក ក្នុងជន្មាយុ៦១ឆ្នាំ ដោយរោគាពាធ។សព លោក អន នាង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា និងសូមវិញ្ញាណក្ខន្ធ បានទៅដល់ស្ថានសុខគតិភព ស្ថិតនៅភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល៕