នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយអភិបាលខណ្ឌទួលគោក និងចៅសង្កាត់ទាំង១០ ដើម្បី ពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ ខែធ្នូ ឆ្នាំ២០១៨ ដោយផ្តោតយកចិត្តទុកដាក់លើការងារចុះល្បាតការពារភូមិ សង្កាត់មានសុវត្ថិភាពតាមគោលដៅសំខាន់ៗ និងអបអរសាទរ ល្ខោនខោលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ។