Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក សុខ សួង ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម សុខ យាត ដែលបានទទួលមរណភាព

   ថ្ងៃទី 2 ខែធ្នូ ឆ្នាំ2024

នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែកត្តិក ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា និងលោកជំទាវ តំណាងឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក សុខ សួង ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម សុខ យាត ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៩:៣០នាទី ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។ សពរបស់ឧបាសក សុខ សួង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិប្រស្រែមុខ ឃុំកញ្ចៀច ស្រុកកញ្ចៀច ខេត្តព្រៃវែង៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី