នាព្រឹកថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំ ក្រុមការងារទទួលបន្ទុកកិច្ចប្រជុំសមាជិកសភាស្រ្តី នៃវេទិកាសភាអាស៊ី–ប៉ាស៊ីហ្វិក
លើកទី ២៧ (APPF-២៧) ដឹកនាំដោយលោកជំទាវ ឃួន សុដារី អនុប្រធានសភាទី២ នៃរដ្ឋសភា ដើម្បីត្រៀមលក្ខណៈចូលរួមប្រជុំ នាពេលខាងមុខនេះ នៅវិមានរដ្ឋសភា។