ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួម ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយអភិបាលខណ្ឌពោធិសែនជ័យ
ថ្ងៃទី 21 ខែវិច្ឆិការ ឆ្នាំ2024
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយឯកឧត្តម ជួប ខុន តំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម មានចាន់យ៉ាដា តំណាង ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណអភិបាលរាជធានីភ្នំពេញ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយអភិបាលខណ្ឌពោធិសែនជ័យ ចៅសង្កាត់ទាំង១៣ លោកមេភូមិ និងប្រជាពលរដ្ឋសរុប ចំនួន៤៣៩នាក់ នៅខណ្ឌពោធិ៍សែនជ័យ ដែលមានរបៀបវារៈ ចំនួន៣ គឺ ៖
១•សន្តិសុខសណ្តាប់ធ្នាប់សង្គម
២•ការងារអភិវឌ្ឍន៍មូលដ្នាន
៣•ការងារបរិស្ថាន។
អត្ថបទពាក់ព័ន្ធ