នារសៀលថ្ងៃសៅរ៍ ៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញប្រជុំពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៨ ជាមួយក្រុមប្រឹក្សាសង្កាត់ និងមេភូមិទាំង១៣ក្នុងសង្កាត់ទឹកល្អក់ទី២ ផ្តោតសំខាន់លើការងារភូមិ សង្កាត់មានសុវត្ថិភាពពិសេសយកចិត្តទុក្ខដាក់លើការងារសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងការងារបំភ្លឺភ្លើងសាធារណៈដើម្បីកាត់បន្ថយបទលើ្មសផ្សេងៗនៅមូលដ្ឋាន នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ