នាល្ងាច ថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភាអញ្ជើញចូលរួមជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក្នុងពិធីសូត្រមន្តបុណ្យកឋិនទាននៅវត្តនាគវ័ន ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។