លោកជំទាវ ស៊ឹង ស៊ីយុតបានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង១០ នៃស្រុកសូទ្រនិគម
ថ្ងៃទី 5 ខែវិច្ឆិការ ឆ្នាំ2024
នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង១០ នៃស្រុកសូទ្រនិគម ដើម្បីស្វែងយល់អំពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការអភិវឌ្ឍតាមគោយនយោបាយវិមជ្ឈការ វិសហមជ្ឈការ ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ផ្សព្វផ្សាយរបាយការសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២នីតិកាលទី៤ នៅសាលាឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកជំទាវ បានជម្រាបជូនក្រុមប្រឹក្សាឃុំអំពីប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើលទី៧៣ ទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។
ជាមួយគ្នានោះដែរ លោកជំទាវ លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បាននាំយកទស្សនាវដ្តីព្រឹទ្ធសភា និងថវិកាមកជូនដល់ក្រុមប្រឹក្សាឃុំចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០.០០០រៀល និងឧបត្ថមក្នុងកម្មវិធីចំនួន ២៨០.០០០រៀល ដែលចំណាយថវិកាសរុបចំនួន១.៦០០.០០០រៀល។
អត្ថបទពាក់ព័ន្ធ